ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ


សូមគោរពជូន

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

កម្មវត្ថុ

សំណើសុំបង្កើត ឈ្មោះអ្នកនាំចេញ-ចូល / អ្នកប្រើប្រាស់ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ខ្ញុំបាទ/នាងខ្ញុំមានតម្រូវការនាំចេញ-ចូល និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ។

ក្នុងន័យដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទ/នាងខ្ញុំ សូមស្នើសុំបញ្ចូលឈ្មោះអ្នកនាំចេញ-ចូល និងព័ត៌មានអ្នកប្រើប្រាស់ដូចខាងក្រោម៖

ខ្ញុំបាទ/នាងខ្ញុំ សូមបញ្ជាក់ថាខ្ញុំបាទ/នាងខ្ញុំមានការនាំចេញនាំចូលពិតប្រាកដ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈលិខិតនេះ ខ្ញុំបាទ/នាងខ្ញុំសូមសន្យាថានឹងមិនដាក់ជួលឈ្មោះអ្នកនាំចេញ-ចូលខាងលើជំនួសបុគ្គលណាឡើយ។ ក្នុងករណីដែលសេចក្តីអះអាងនេះខុសពីការពិត ឬបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញការប្រកាសល្មើសច្បាប់ដោយប្រការណាមួយ ខ្ញុំបាទ/នាងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ  សូម  ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  មេត្តាពិនិត្យ  និងសម្រេចដ៏ខ្ពង់ខ្ពស់ ដោយក្តីអនុគ្រោះ។

សូមឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ

រាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ

អភិបាលឬអ្នកតំណាងស្របច្បាប់



សូមគោរពជូនភ្ជាប់៖
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
  • ប័ណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ (គ្រប់សកម្មភាពអាជីវកម្ម)
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនអភិបាលឬអ្នកតំណាងស្របច្បាប់
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនអ្នកប្រើប្រាស់
  • លក្ខន្តិកៈសហគ្រាស